ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការបម្រើជូននូវសេវាធនាគារ ប្រកបដោយបច្ចេកវិជ្ជាទំនើប ទាន់សម័យ ឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ ធនាគារអេស៊ីលីដាបានបង្កើតនូវសេវាទំនើប គឺ អេស៊ីលីដាយូនីធី ។
អេស៊ីលីដាយូនីធី គឺជាការផ្តល់នូវសេវាហិរញ្ញវត្ថុជូនអតិថិជនក្នុងសហគមន៍តាមរយៈទូរស័ព្ទដៃគ្រប់ប្រព័ន្ធទាំងអស់ ។ សេវានេះធ្វើឱ្យមានការប្រមូលផ្តុំ និងបង្រួបបង្រួមអតិថិជនពីគ្រប់មជ្ឈដ្ឋាន ឱ្យស្ថិតនៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុតែមួយ ហើយបង្កលក្ខណៈងាយស្រួលដល់ការធ្វើប្រតិបត្តិការធនាគារប្រចាំថ្ងៃប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព នៅគ្រប់ទីកន្លែង ទាំងក្នុងនិងក្រៅប្រទេស មិនចាំបាច់ធ្វើដំណើរទៅកាន់ការិយាល័យធនាគារឡើយ។
សេវាអេស៊ីលីដាយូនីធី អនុញ្ញាតឱ្យលោកអ្នកអាចធ្វើប្រតិបត្តិការ សេវាធនាគារបាន (ដែលក្នុងនោះរួមទាំងការដកប្រាក់តាមម៉ាស៊ីនអេធីអឹម របស់ធនាគារអេស៊ីលីដាដោយមិនប្រើប័ណ្ណអេធីអឹម) តាមរយៈទូរស័ព្ទដៃគ្រប់ប្រភេទ និងគ្រប់ប្រព័ន្ធ ដូចខាងក្រោម ៖
- ពិនិត្យមើលអត្រាប្តូរប្រាក់
- ពិនិត្យមើលសមតុល្យគណនី
- ពិនិត្យមើលរបាយការណ៍គណនីសង្ខេប
- ផ្ទេរប្រាក់រវាងគណនីម្ចាស់តែមួយ
- ផ្ទេរប្រាក់រវាងគណនីម្ចាស់ផ្សេងគ្នា
- ទូទាត់វិក្កយបត្រ (ទឹក ភ្លើង អ៊ីនធើណែត ឬទូរស័ព្ទ ។ល។)
- បញ្ចូលទឹកប្រាក់ទូរស័ព្ទដៃ
- សេវាផ្សេងៗទៀត
អត្ថប្រយោជន៍
- ភាពងាយស្រួល ៖ ងាយស្រួលធ្វើប្រតិបត្តិការជំនួញជាមួយដៃគូ និងធនាគារអេស៊ីលីដា
- ភាពឆាប់រហ័ស ៖ ខ្ញុំអាចធ្វើប្រតិបត្តិការធនាគារបានគ្រប់ទីកន្លែង នៅពេលខ្ញុំមានតម្រូវការ
- ការត្រួតពិនិត្យ ៖ ធនាគារអេស៊ីលីដាបានផ្តល់ឱកាសឱ្យខ្ញុំចាត់ចែងសាច់ប្រាក់ និងត្រួតពិនិត្យដោយខ្លួនឯង
- ការបម្រើសេវាខ្លួនឯង ៖ ធនាគារអេស៊ីលីដា អនុញ្ញាតឱ្យខ្ញុំធ្វើប្រតិបត្តិការធនាគារដោយខ្លួនឯង និងធ្វើឱ្យខ្ញុំបានចំណេញពេល
- ការចូលរួម ៖ ធនាគារអេស៊ីលីដា ធ្វើឱ្យខ្ញុំចាប់អារម្មណ៍លើសេវាធនាគារ និងធ្វើឱ្យខ្ញុំក្លាយជាមនុស្សទាន់សម័យ
- ឱកាសផ្សេងៗ ៖ ខ្ញុំមានឱកាសប្រើប្រាស់ផលិតផល-សេវាកម្មផ្សេងៗរបស់ធនាគារក្នុងពេលដំណាលគ្នា។
លក្ខណៈពិសេស
- មានគណនីបញ្ញើសំចៃ គណនីចរន្ត ឬគណនីបញ្ញើតាមតម្រូវការ
- លោកអ្នកអាចប្រើប្រាស់ សេវាអេស៊ីលីដាយូនីធីបានជាមួយ ទូរស័ព្ទដៃគ្រប់ប្រភេទ និងគ្រប់ប្រព័ន្ធ
- អាចជ្រើសរើសយកភាសាខ្មែរ ឬអង់គ្លេស ដើម្បីធ្វើប្រតិបត្តិការសេវាអេស៊ីលីដាយូនីធី ដោយផ្អែកលើប្រភេទទូរស័ព្ទ និងមធ្យោបាយដែលលោកអ្នកបានជ្រើសរើស
- មានគណនីជាមួយធនាគារអេស៊ីលីដា ដូចជា គណនីបញ្ញើសំចៃ គណនីចរន្ត ឬគណនីបញ្ញើតាមតម្រូវការ
- ធនាគារអេស៊ីលីដា ផ្តល់ជូនរូបិយប័ណ្ណបីប្រភេទគឺ ប្រាក់ដុល្លារអាមេរិក ប្រាក់រៀល និងប្រាក់បាត ។ ប្រសិនបើរូបិយប័ណ្ណធ្វើប្រតិបត្តិការខុសពីរូបិយប័ណ្ណនៃគណនី នោះធនាគារនឹងប្តូរប្រាក់ជាស្វ័យប្រវត្តិ ដោយផ្អែកលើអត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារអេស៊ីលីដានៅពេលនោះ
- ប្រាក់តម្កល់ដំបូង និងសមតុល្យអប្បបរមា គឺតម្រូវតាមប្រភេទគណនីដែលលោកអ្នកភ្ជាប់ជាមួយសេវាអេស៊ីលីដាយូនីធី
- ផ្តល់ជូនអតិថិជនទូទៅ ទាំងឯកត្តជន និងក្រុមហ៊ុន
- ទទួលបានអត្រាការប្រាក់ (គណនីបញ្ញើសំចៃ)
- មានគណនីអេស៊ីលីដាយូនីធី
- លោកអ្នកអាចប្រើប្រាស់សេវាអេស៊ីលីដាយូនីធីបាន ជាមួយទូរស័ព្ទដៃគ្រប់ប្រភេទ និងគ្រប់ប្រព័ន្ធ
- អាចជ្រើសរើសយកភាសាខ្មែរ ឬអង់គ្លេស ដើម្បីធ្វើប្រតិបត្តិការសេវាអេស៊ីលីដាយូនីធី ដោយផ្អែកលើប្រភេទទូរស័ព្ទ និងមធ្យោបាយដែលលោកអ្នកបានជ្រើសរើស
- ប្រព័ន្ធនឹងបង្កើតគណនីជូនលោកអ្នកដោយស្វ័យប្រវត្តិ នៅពេលលោកអ្នកចុះឈ្មោះប្រើសេវាអេស៊ីលីដាយូនីធី ហើយត្រូវបានបិទវិញដោយស្វ័យប្រវត្តិ នៅពេលសមតុល្យគណនីសូន្យរយៈពេលបីខែ ឬនៅពេលលោកអ្នកឈប់ប្រើប្រាស់ (លេខទូរស័ព្ទចល័ត គឺជាលេខគណនីរបស់លោកអ្នក)
- លោកអ្នកអាចធ្វើប្រតិបត្តិការជា ប្រាក់ដុល្លារអាមេរិក ប្រាក់រៀល និងប្រាក់បាត ។
0 comments:
Post a Comment