Thursday, February 7, 2013

អំពីរប្រព័ន្ធព័ត៌មានវិទ្យា

ហេតុអ្វីត្រូវប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា?
សព្វថ្ងៃនេះប្រព័ន្ធមាន ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ ហើយមានសារៈសំខាន់សម្រាប់ អ្នកគ្រប់គ្រង ដោយសារតែក្រុមហ៊ុនជាច្រើនត្រូវការប្រព័ន្ធព័ត៌មាន ដើម្បីងាយស្រួល និងទទួល បានជោគជ័យ។ ប្រព័ន្ធព័ត៌មានអាច ជួយឲ្យក្រុមហ៊ុនពង្រីកសក្តានុពលភាពទៅទីឆ្ងាយៗ ដោយការផ្ដល់នូវ ផលិតផល និង សេវាកម្មថ្មីៗ កែទម្រង់ការងារ ហើយធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាង ល្អប្រសើរបំផុត នូវមធ្យោបាយដែលពួកគេអាច ធ្វើអាជីវកម្មបាន។
 1. អ្វីទៅជាប្រព័ន្ធព័ត៌មាន?
ប្រព័ន្ធព័ត៌មានគឺ ជាសំណុំនៃធាតុផ្សំដែលជាប់ទាក់ទងគ្នាដែលប្រមូល(collect) និងទទួលមកវិញ(Retive) ដំណើរការ(Process)រក្សាទុក(Store) ហើយនិងចែកចាយព័ត៌មាន(Distribute) ដើម្បីគាំទ្រសេចក្ដីសម្រេចចិត្តទៅលើការ សហប្រតិបត្តិការ និង ការត្រួតពិនិត្យនៅក្នុងអង្គភាព។
2. កត្តាអ្វីខ្លះដែលធ្វើឲ្យការប្រគួតប្រជែងពាណិជ្ជកម្មលេចឡើង​?
មានកត្តា៤ យ៉ាងដែលធ្វើឲ្យការប្រកួតប្រជែងពាណិជ្ជកម្មលេចឡើងគឺ
  • ការលេចឡើង និង ការពង្រីកនៃសេដ្ឋកិច្ចសកល
  • ការផ្លាស់ប្ដូរនៃសង្គម និង សេដ្ឋកិច្ចបែបឧស្សាហកម្មឲ្យចូលទៅក្នុងសេដ្ឋកិច្ចសេវាកម្ម
  • ការផ្លាស់ប្ដូរនូវសហគ្រាស ពាណិជ្ជកម្ម
  • ការលេចឡើងនូរក្រុមហ៊ុនទំនើប។

0 comments:

Post a Comment

 

Blogger news

Blogroll

About